អាហារ១៣ប្រភេទ ដែលស្ត្រីកំពុងពរពោះ ចាំបាច់ត្រូវទទួលទាន
- ពពោះ
- ខែធ្នូ 26, 2019
ការជ្រើសរើសអាហារបរិភោគពិតជាមានសារៈសំខាន់ណាស់ សម្រាប់ស្ត្រីដែលកំពុងពពោះ។ អំឡុងពេលពពោះរាងកាយរបស់ស្ត្រីទូទៅ ត្រូវការជីវជាតិ និងវីតាមីនជាច្រើនប្រភេទ សម្រាប់ផ្គត់ផ្គង់ចិញ្ចឹមទារកនៅក្នុងផ្ទៃ។ ខាងក្រោមនេះជាអ្វីដែលអ្នកម្តាយគួរទទួលទានពេលកំពុងពពោះ៖
១.ផលិតផលធ្វើពីទឹកដោះគោ (Dairy Products)
ផលិតផលធ្វើពីទឹកដោះគោ ជាពិសេសទឹកដោះគោជូរ ដូចជាយ៉ាអួរ គឺជាជម្រើសដ៏ល្អសម្រាប់ស្ត្រីមានផ្ទៃពោះទទួលទាន។ ផលិតផលទាំងនោះ មានមុខងារជួយអ្នកម្តាយដើម្បីបំពេញតម្រូវការប្រូតេអ៊ីន និងកាល់ស្យូមឱ្យបានគ្រប់គ្រាន់នៅក្នុងសារពាង្គកាយ។ Probiotics ក៏អាចជួយកាត់បន្ថយហានិភ័យនៃផលវិបាកផ្សេងៗបានផងដែរ។
គួរដឹង! អ្វីជា Probiotics? Probiotics គឺជាពពួកបាក់តេរីមួយប្រភេទដែលល្អសម្រាប់សុខភាពរាងកាយរបស់យើង ដែលវាជួយរក្សាពោះវៀនឱ្យមានសុខភាពល្អ និងធ្វើឱ្យប្រព័ន្ធរំលាយអាហារមានដំណើរការល្អផងដែរ។ ជាធម្មតានៅក្នុងរាងកាយរបស់យើងមានបាក់តេរី២ប្រភេទ មួយល្អសម្រាប់សុខភាពរាងកាយ និងមួយប្រភេទទៀត ធ្វើឱ្យរាងកាយររបស់យើងមានជំងឺ។ មួយវិញទៀត Probiotics អាចរស់ដំណើរការបាន គឺត្រូវអាស្រ័យ Prebiotics ព្រោះវាជាបណ្តុះនៃអាហារសរសៃពិសេស (កាបូអ៊ីដ្រាត) ជួយទ្រទ្រង់រាយកាយប្រយុទ្ធប្រឆាំងនឹងបាក់តេរីអាក្រក់។
២.ក្រុមសណ្តែក (Legumes)
អាហារប្រភេទនេះរួមមាន សណ្តែក សណ្តែកខៀវ សណ្តែកឈីស សណ្តែកដី ជាដើម។ ប្រភេទសណ្តែកទាំងអស់នេះ គឺជាប្រភពដ៏អស្ចារ្យនៃអាស៊ីដ (Folate) ជាពិសេសវាមានផ្ទុកជាតិសរសៃ និងសារធាតុចិញ្ចឹមផ្សេងៗជាច្រើនទៀត ដែលមានអត្ថប្រយោជន៍យ៉ាងខ្លាំងសម្រាប់ស្ត្រីមានផ្ទៃពោះ។ ហ្វូតាត គឺជាសារធាតុចិញ្ចឹមដ៏សំខាន់ក្នុងពេលមានផ្ទៃពោះ ហើយវាអាចកាត់បន្ថយនូវហានិភ័យនៃ ពិការភាពពីកំណើត និងជំងឺមួយចំនួនទៀត។
៣.ដំឡូងជ្វា (Sweet Potatoes)
ដំឡូងជ្វា គឺជាប្រភពដ៏ល្អដែលមានផ្ទុកសារៈធាតុបេតាការ៉ូទីន ដែលរាងកាយរបស់អ្នកបំលែងទៅជាវីតាមីនអា (Vitamin A)សម្រាប់ផ្គត់ផ្គង់។ វីតាមីនអា មានសារៈសំខាន់ណាស់សម្រាប់ការលូតលាស់ និងភាពខុសគ្នានៃកោសិការបស់ទារកដែលកំពុងលូតលាស់។
៤.ត្រីសាល់ម៉ុន ( Salmon)
ត្រីសាល់ម៉ុន គឺជាប្រភេទត្រីម្យ៉ាងដែលរស់នៅក្នុងសមុទ្រ។ ជាទូទៅត្រីសាល់ម៉ុន មានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា៣ ដែលចាំបាច់បំផុតសម្រាប់ទ្រទ្រង់សារពាង្គកាយ។ អាស៊ីតខ្លាញ់អូមេហ្គា៣ ដែលមាននៅក្នុងត្រីសាល់ម៉ុន មានសារៈសំខាន់សម្រាប់ការលូតលាស់ខួរក្បាល និងភ្នែករបស់ទារកដែលកំពុងធំធាត់។ អ្នកស្រាវជ្រាវរកឃើញដែរថា ត្រីសាន់ម៉ុន ក៏សម្បូរដោយ វីតាមីនឌី (Vitamin D)ផងដែរ។
៥.ស៊ុត (Eggs)
ស៊ុត គឺជារបស់ដែលងាយស្រួលរកជាងគេ ហើយថែមទាំងមានតម្លៃសមរម្យក្នុងការទិញ។ ស៊ុតទាំងមូលមានផ្ទុកជីវជាតិយ៉ាងច្រើនមិនគួរឱ្យជឿ និងជាវិធីមួយដ៏ល្អដើម្បីបង្កើនបរិមាណសារធាតុចិញ្ចឹមនៅក្នុងរាងកាយរបស់ម្តាយ។ លើសពីនេះទៅទៀត វាក៏ផ្ទុកសារជាតិ Choline ដែលជាសារធាតុចិញ្ចឹមចាំបាច់សម្រាប់សុខភាពខួរក្បាល និងការអភិវឌ្ឍជាច្រើនទៀតរបស់ទារក។
៦.ផ្កាខាត់ណាខៀវ និងស្លឹករបស់វា (Broccoli and Dark, Leafy Greens)
ផ្កាខាត់ណាខៀវ និងស្លឹករបស់វា មានផ្ទុកនូវសារធាតុចិញ្ចឹមយ៉ាងច្រើន ដែលភាគច្រើនស្ត្រីមានផ្ទៃពោះត្រូវការបំផុត។ បន្លែធម្មជាតិមួយប្រភេទនេះ ក៏សម្បូរទៅដោយជាតិសរសៃដែលអាចជួយការពារ ឬព្យាបាលពីការទល់លាមកបានយ៉ាងប្រសើរ។
៧.សាច់គ្មានខ្លាញ់ (Lean Meat)
សាច់គ្មានខ្លាញ់ គឺជាប្រភពដ៏ល្អប្រសើរនៃប្រូតេអ៊ីន ដែលមានគុណភាពខ្ពស់។ សាច់គោ និងសាច់ជ្រូក ក៏សម្បូរទៅដោយជាតិដែក, ជាតិ choline និងវីតាមីន B ដែលសុទ្ធសឹងតែជាសារធាតុចិញ្ចឹមសំខាន់ៗមិនអាចខ្វះបានសម្រាប់ស្ត្រីដែលកំពុងពរពោះ។
៨.ប្រេងខ្លាញ់ត្រី (Fish Liver Oil)
ការទទួលទាន (មួយស្លាបព្រាបាយ ឬ១៥មីលីលីត្រ) នៃខ្លាញ់ថ្លើមត្រី ផ្តល់នូវជីវជាតិច្រើនជាងបរិមាណអាស៊ីតខ្លាញ់អូមេហ្គា៣ វីតាមីនដេ (Vitamin D)និង វីតាមីនអា (Vitamin A)។ ប្រេងខ្លាញ់ត្រីអាចជាជម្រើសល្អ សម្រាប់ស្ត្រីដែលមិនចូលចិត្តបរិភោគអាហារសមុទ្រ។
៩.ផ្លែបឺរី (Berries)
ផ្លែប៊ឺរី មានផ្ទុកជាតិទឹក សារធាតុដែលមាននៅក្នុងផ្លែការ៉ុត វីតាមីនC ជាតិសរសៃវីតាមីន ជាពិសេសសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម និងសមាសធាតុរុក្ខជាតិជាច្រើនទៀត។ សារធាតុទាំងនោះ អាចជួយស្ត្រីមានផ្ទៃពោះបង្កើនសារធាតុចិញ្ចឹម និងការទទួលទានទឹកផងដែរ។
១០.គ្រាប់ធញ្ញជាតិ (Whole Grains)
គ្រាប់ធញ្ញជាតិទាំងមូលសម្បូរ ទៅដោយជាតិសរសៃ វីតាមីន និងសមាសធាតុរុក្ខជាតិផ្សេងៗទៀត។ គ្រាប់ធញ្ញជាតិ ក៏សម្បូរទៅដោយវីតាមីនB ជាតិសរសៃ និងម៉ាញ៉េស្យូម ផងដែរ ដែលស្ត្រីមានផ្ទៃពោះត្រូវការក្នុងការលូតលាស់គភ៌ក្នុងផ្ទៃ។
១១.ផ្លែប័រ (Avocados)
ផ្លែបឺរមានផ្ទុកបរិមាណអាស៊ីដខ្លាញ់ (Monounsaturated)ដ៏ច្រើនសម្បូរបែប ជាពិសេសជាតិសរសៃ (Folate) និងប៉ូតាស្យូមដ៏ច្រើនសន្ធឹកសន្ធាប់។ ជីវជាតិ និងវីតាមីនទាំងអស់នោះ អាចជួយធ្វើឱ្យប្រសើរឡើងនូវសុខភាពរបស់ទារក និងបំបាត់ការរមួលក្រពើ ដែលភាគច្រើនតែងតែកើតមានចំពោះស្ត្រីមានផ្ទៃពោះ។
១២.ផ្លែឈើក្រៀម (Dried Fruit)
ផ្លែឈើក្រៀមមានផ្ទុកទៅដោយ ជាតិកាឡូរី ជាតិសរសៃ វីតាមីនជាច្រើនប្រភេទ និងសារធាតុរ៉ែផងដែរ។ ផ្លែឈើក្រៀម មានអត្ថប្រយោជន៍ខ្ពស់សម្រាប់ស្ត្រីមានផ្ទៃពោះ និងមានសារធាតុចិញ្ចឹមយ៉ាងក្រាស់ក្រែល។ អ្នកម្តាយគ្រប់រូបត្រូវប្រាកដថា ខ្លួនឯងបានទទួលទាននូវសារធាតុផ្អែមគ្រប់គ្រាន់ តែជៀសវាងការទទួលទានជាតិស្ករច្រើនពេក។
១៣.ទឹក (Water)
ការទទួលទានទឹក គឺមានសារៈសំខាន់ណាស់ ព្រោះបរិមាណឈាមរបស់ស្ត្រីដែលកំពុងពពោះ មានការកើនឡើងជាលំដាប់។ ការទទួលបាននូវជាតិទឹកគ្រប់គ្រាន់ ក៏អាចជួយការពារពីការទល់លាមក និងការឆ្លងមេរោគលើផ្លូវបង្ហូរទឹកម៉ូតបានដែរ៕
ប្រែសម្រួលដោយ៖ កែម ផា
រក្សាសិទ្ធិដោយ៖ www.konkmeng.com


