វិធីសាស្ត្រជ្រើសរើសឧបករណ៍ ឬសម្ភារៈសម្រាប់ក្មេងលេង ជួយបង្កើនការយល់ដឹង និងភាពឆ្លាតវៃសម្រាប់កូនៗ
ខែធ្នូ 12, 2019
ជាធម្មជាតិ កុមារ និងក្មេងតូចៗភាគច្រើន តែងចូលចិត្តឧបករណ៍សម្រាប់ក្មេងលេង ព្រោះថា ឧបករណ៍ក្មេងលេង មិនត្រឹមតែផ្ដល់ការកម្សាន្តសប្បាយដល់កុមារទេ ក៏ចូលរួមចំណែកជួយឱ្យកុមារមានភាពវៃឆ្លាតផងដែរ។ នៅពេលដែលកូនៗរបស់លោកអ្នកសប្បាយជាមួយនឹងឧបករណ៍ក្មេងលេង នឹងផ្ដល់នូវបទពិសោធន៍ដ៏ល្អសម្រាប់ពួកគេ... អានបន្ត
ស្រណុកខ្លួនមួយភ្លែត តែធ្វើឱ្យប៉ះពាល់ដល់សុខភាព និងអាកប្បកិរិយាកូនៗទៅថ្ងៃមុខ
ខែធ្នូ 11, 2019
សព្វថ្ងៃនេះ មានឪពុកម្តាយ ឬអាណាព្យាបាលភាគច្រើន បណ្តោយឱ្យក្មេងៗ ឬកូនៗរបស់ខ្លួនប្រើប្រាស់ និងមើលវីដេអូ លេងហ្គេម និងមើលអ្វីផ្សេងៗទៀត នៅលើគ្រឿងអេឡិចត្រូនិចដូចជា ទូរសទស្សន៍... អានបន្ត
ហេតុអ្វីក្មេងស្រីចាំបាច់ត្រូវដឹងពីបញ្ហាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ?
ខែធ្នូ 7, 2019
ធម្មជាតិខ្មាសអៀនច្រើនរបស់ស្ត្រី ឬក្មេងស្រីខ្មែរ និងផ្នត់គំនិតដែលដាំជ្រៅទៅក្នុងប្រពៃណី ទំនៀមទម្លាប់ បើទោះមកដល់សម័យទំនើបនេះក្តី ការលើកយកមកនិយាយជាសាធារណៈអំពីបញ្ហាសុខភាពផ្លូវភេទ ឬសុខភាពបន្តពូជ មានស្ត្រី ឬអាណាព្យាបាល ពិសេសចាស់ទុំមួយចំនួនធំ... អានបន្ត
ថ្មីៗនេះ មានឪពុកម្តាយកូនសិស្ស ដែលមិនត្រូវបានបង្ហាញ និងបញ្ជាក់អត្តសញ្ញាណ ត្រូវបានគ្រូបង្រៀនមួយរូប ទម្លាយពីការដែលក្នុងនាមជាអាណាព្យាបាល ហាក់ខ្វះទំនួលខុសត្រូវនៅក្នុងការជួយដល់ការរីកចម្រើននៅក្នុងការសិក្សារបស់កូនៗ។ ជាការពិតហើយ ការសិក្សារៀនសូត្រ... អានបន្ត
វ័យទើបតែ១៦ឆ្នាំ កុមារ បាហ្ស៊ី ក្លាយជាមនុស្សដ៏អស្ចារ្យម្នាក់ ល្បីល្បាញក្នុងពិភពបច្ចេកវិទ្យា
ខែធ្នូ 3, 2019
ប្រទេសជាច្រើននៅលើពិភពលោក កំពុងផ្តោតការយកចិត្តទុកដាក់ ជំរុញ និងបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងវិស័យបច្ចេកវិទ្យា ដោយធ្វើយ៉ាងណាសំដៅទាញយកសក្កានុពលពីវវិស័យមួយនេះ ដើម្បីចូលរួមអភិវឌ្ឍសង្គម និងសម្រួលដល់ការរស់នៅរបស់មនុស្សឱ្យកាន់តែប្រសើរ និងកាន់តែងាយស្រួល។ នៅក្នុងចំណោមប្រទេសដែលរីកចម្រើនខ្លាំងនៅក្នុងវិស័យបច្ចេកវិទ្យា ឬវិទ្យាសាស្ត្រកុំព្យូទ័រ... អានបន្ត
ធ្វើយ៉ាងម៉េចទើបដឹងថា កូនលោកអ្នកកំពុងប្រើប្រាស់គ្រឿងញៀន? ទាំងនេះជាចំណុចត្រូវកត់សម្គាល់!
ខែធ្នូ 3, 2019
បញ្ហាគ្រឿងញៀន បានរីករាលដាលពាសពេញពិភពលោក។ បើយោងតាមរបាយការណ៍គ្រឿងញៀនពិភពលោកឆ្នាំ២០១៩ របស់ភ្នាក់ងារអង្គការសហប្រជាជាតិ UNODC (United Nations Office on Drugs... អានបន្ត
វិធីសាស្ត្រ៤យ៉ាង ដើម្បីគ្រប់គ្រងកំហឹងកូនរបស់លោកអ្នក
ខែធ្នូ 2, 2019
នៅក្នុងអំឡុងពេលនៃការចម្រើនវ័យ ជាពិសេសគឺចន្លោះអាយុ១០ទៅ១៨ឆ្នាំ ក្មេងៗច្រើនតែមានចិត្តឆេវឆៅ ដែលខ្មែរយើងច្រើននិយាយថា «នៅក្មេងឈាមរាវ»។ ក្នុងស្ថានភាពបែបនេះ បើសិនមិនទទួលបានការអប់រំល្អពីអាណាព្យាបាល ឬឪពុកម្តាយទេ ក្មេងៗទាំងនោះអាចប្រឈមមុននឹងអនាគតដ៏ខ្មៅងងឹត។ តើអាណាព្យាបាល... អានបន្ត
ឆ្កែអាចជាមិត្តល្អសម្រាប់កូនរបស់លោកអ្នក តែក៏អាចនាំមកនូវគ្រោះថា្នក់ដល់ក្មេងៗផងដែរ។ មិនមែនឆ្កែទាំងអស់សុទ្ធតែចុះសម្រុងជាមួយក្មេងៗទេ។ ចំពោះអាណាព្យាបាលណាដែលចង់យកឆ្កែមកចិញ្ចឹមខណៈក្នុងផ្ទះមានកូនតូច ឬកំពុងចិញ្ចឹមឆ្កែ តែខ្លាចមានគ្រោះថ្នាក់ដល់អាយុជីវិតបុត្រធីតារបស់លោកអ្នក គេហទំព័រ Konkmeng សូមណែនាំនូវវិធីសាស្ត្រដូចខាងក្រោម៖ ១.ស្វែងយល់ពីសង្គមកុមារ... អានបន្ត
សកម្មភាពកម្សាន្តលក្ខណៈគ្រួសារទាំង៧ ដែលឪពុកម្តាយគួរនាំកូនៗសាកល្បង
ខែវិច្ឆិកា 29, 2019
ការឧស្សាហ៍នាំកូនៗជាទីស្រលាញ់ លម្ហែកម្សាន្តខាងក្រៅញឹកញាប់ មិនត្រឹមតែជាការបង្កបរិយាកាសសប្បាយរីករាយក្នុងគ្រួសារប៉ុណ្ណោះទេ ហើយផ្ទុយទៅវិញ អ្នកស្រាវជ្រាវបានរកឃើញថា ការទុកឱ្យកូននៅតែក្នុងផ្ទះពេក អាចធ្វើឱ្យក្មេងប្រឈមទៅនឹងបញ្ហាសុខភាពផ្លូវចិត្ត ការរៀនសូត្រមិនបានល្អ និងខ្វះទំនាក់ទំនងពីពិភពខាងក្រៅជាដើម។ ថ្ងៃនេះ... អានបន្ត
រឿងខ្លី «ប៉ាចុះបេសកកម្ម»
ខែវិច្ឆិកា 27, 2019
នៅក្នុងគ្រួសារតូចមួយ មានប្តីជាមន្ត្រីរាជការ ចំណែកភរិយា ជាអ្នកគ្រប់គ្រងមើលការខុសត្រូវនៅក្នុងក្រុមហ៊ុនផ្ទាល់ខ្លួនមួយ។ ប៉ុន្តែ ចាប់តាំងពីមានកូននៅក្នុងបន្ទុកគ្រួសារ ការងារក្រុមហ៊ុនមួយផ្នែកធំ បានប្រគល់ឱ្យប្អូនប្រុសរបស់នាងជាអ្នកមើលការខុសត្រូវ ដោយរូបនាងបានត្រឹមចំណាយពេលម្តងម្កាលទៅមើលក្រុមហ៊ុន និងការធ្វើសេចក្តីសម្រេចចិត្តធំៗប៉ុណ្ណោះ។... អានបន្ត